លោក Yeo Chong Lin សេដ្ឋីនៃក្រុមហ៊ុនដឹកជញ្ជូនទំនិញនៅសិង្ហបុរី
នឹងចែកកេរ្តិ៍មរតកដល់កូនចំនួន៤នាក់របស់គាត់ក្នុងម្នាក់ទទួលបាន
តែ១ដុល្លារសិង្ហបុរីប៉ុណ្ណោះ។
សេដ្ឋីជនជាតិសិង្ហបុរី អាយុ ៧៧ឆ្នាំរូបនេះ
មិនបានចែកទ្រព្យសម្បតិ្តរបស់គាត់
សូម្បីតែមួយសេនទៅអោយសង្សាររបស់គាត់ដែលបានរួមរស់ជាមួយគ្នាអស់
រយៈពេល៦ឆ្នាំមកហើយនោះទេ។
ប៉ុន្តែ លោក Yeo Chong Lin
បានផ្តល់ប្រាក់ចំនួន៤៥លានដុល្លារសិង្ហបុរីទៅអោយបងប្អូនប្រុស
ស្រីរបស់គាត់ចំនួន៧នាក់។ លោក បាននិយាយប្រាប់កាសែតLianhe Wanbao
ថា លោកបានកាត់ផ្តាច់ចំណងទាក់ទងជាមួយកូនៗរបស់គាត់។

សេដ្ឋី ជនជាតិ សាំងហ្គាពួរ
លោក Yeo Chong Lin ដែលជាម្ចាស់ភាគហ៊ុនដ៏ធំនៃក្រុមហ៊ុនYeo
Holdings
បានចាញ់ក្តីលែងលះកាលពីឆ្នាំមុនដែលនៅក្នុងការចាញ់ក្តីនេះ
លោកត្រូវបានបញ្ជាអោយបង់ប្រាក់ចំនួន២៤លានដុល្លារសិង្ហបុរី
ទៅអោយប្រពន្ធមុនឈ្មោះNancy
Tay។ លុយនេះត្រូវបានផ្តល់អោយសំរាប់ចំណាយលើការថែទាំសុខភាពរបស់
កូនប្រុសច្បងបង្អស់អាយុ៥៦ឆ្នាំរបស់គាត់។
កាលពីពេលមុននេះ លោក Yeo Chong Lin
បានផ្តល់ប្រាក់ចំនួន២៥លានដុល្លារសិង្ហបុរីនិងក្រុមហ៊ុនភាគហ៊ុនទៅ
អោយកូនប្រុសពៅអាយុ៤៥ឆ្នាំ
និងប្រាក់ចំនួន១៥លានដុល្លារសិង្ហបុរីទៅអោយកូនស្រីពៅរបស់គាត់
ចំនួន២នាក់ អាយុ៤៨ឆ្នាំ និង៥៤ឆ្នាំ។ លោក បាននិយាយថា
កូនប្រុសទាំង២នាក់នេះ និងចៅចំនួន៨នាក់
មិនដែលមកលេងឬទូរស័ព្ទមករកគាត់នោះទេ ចាប់តាំងពីពេលនោះមក។
លោកបាននិយាយថា “ទោះយ៉ាងនេះក្តី ខ្ញុំនៅតែជាឪពុករបស់ពួកគេ ប៉ុន្តែ
ពួកគេ បានចាប់ផ្តើមបំភ្លេចខ្ញុំ បន្ទាប់ពីបានទទួលលុយទាំងនោះមក។
លោក Yeo Chong Lin
ដែលបានចាប់ផ្តើមការងារជាបុគ្គលិកផ្នែកដឹកជញ្ជូនទំនិញនៅអាយុ១៧
ឆ្នាំនោះ បានក្លាយជាអ្នកមានទ្រព្យសម្បត្តិដ៏ច្រើន។
លោក បាននិយាយថា “គ្រួសាររបស់ខ្ញុំមានជីវភាពក្រីក្រ។
ឪពុករបស់ខ្ញុំមិនបានបន្សល់ទុកអោយខ្ញុំសូម្បីតែកង់មួយក៏គ្មាន
ដែរ នៅពេលដែលគាត់បានស្លាប់ទៅនេះ។ អស់រយៈពេល៦០ឆ្នាំទៅនេះ
ខ្ញុំខំប្រឹងប្រែងធ្វើការរាល់ថ្ងៃ
ដើម្បីអោយក្រុមគ្រួសាររបស់ខ្ញុំមានជីវភាពធូរធា”។
លោក បន្ថែមថា “ខ្ញុំបានបញ្ជូនកូនៗរបស់ខ្ញុំទៅរៀននៅបរទេស។
ពួកគេមិនត្រឹមតែមិនធ្វើការដើម្បីរកប្រាក់ខ្លះសំរាប់បង់ថ្លៃ
ការសិក្សារបស់ពួកគេនោះទេ
ពួកគេថែមទាំងអាចបើករថយន្តថ្មីៗដើរលេងទៀតផងដែរ។
ពួកគេមិនដែលសម្តែងការដឹងគុណចំពោះអ្វីដែលខ្ញុំបានធ្វើសំរាប់
ពួកគេនោះទេ”។
លោក Yeo Chong Lin ដែលបច្ចុប្បន្នកំពុងរស់នៅជាមួយសង្សាររបស់គាត់ បាននិយាយថា លោកនឹងមិនរៀបការទៀតទេ។ ប្រភព ស៊ីអ៊ីអិន។